Header Ads

តារាក្មេងខ្ចី ! ស្រីស្អាត​​ រ៉េត ស៊ូហ្សាណា ​កំពុង​ត្រៀម​ប្រ​ឡងបា​ក់ឌុ​បឆ្នាំ​នេះ​តែ​បែរ​ជា​​…… ​(មានវីដេអូ) ​

តារា​ចម្រៀងវ័យ​ក្មេងសម្លេងពិរោះ​ក​ញ្ញា រ៉េត ស៊ូហ្សាណា បន្ទាប់ពីបានទ​ទួលដំណែងជាតារា​ចម្រៀងក្នុងផលិតកម្មរស្មីហង្សមាស​មក ឃើញថា ហ្សាណា បាន​ចេញនូវបទចម្រៀងថ្មីៗ​ជាច្រើនបទទាំងបទ​ចម្រៀងខ្មែរសុទ្ធ និងលាយភាសាអង់គ្លេស ។

ទន្ទឹមនឹងនេះ​ផងដែរ រ៉េត ស៊ូហ្សាណា​ ត្រូវបានគេដឹងថានាង កំពុងត្រៀមក្នុងការប្រឡង​បាក់ឌុបឆ្នាំ២០១៧​នេះ ដោយ​បច្ចុប្បន្ននាង​កំពុងសិក្សា​ក្នុងវិទ្យាល័យ អន្តរទ្វីុអាមេរិកកាំង​ ដែលមាន​ទីតាំងជាប់​នឹងសាកលវិទ្យាវ៉ានដា ដោយ​វិទ្យាល័យនេះផង​ដែរត្រូវបានគេ​ដឹងថា សិស្សនៅទីនោះភាគច្រើនសុទ្ធ​សឹងតែពីកែខាងភាសាអង់គ្លេស​ស្ទើរគ្រប់គ្នា​ ។
រ៉េត ស៊ូហ្សាណា​ បានធ្វើការបក​ស្រាយចម្រៀងមួយ​បទក្នុងសាលរបស់វិទ្យាល័យ​ គឺបទ (ត្រូវការកំលាំងចិត្ត) ដែលជា​បទចម្រៀង​មួយបទ​ដែល ហ្សាណា ទើបនឹង​បានចេញចាក់ផ្សាយ​ថ្មីៗនេះដែរ​ ។ គួរបញ្ជាក់ថា​ ​សិស្សទាំងអស់មុនពេលប្រឡង​ គេនាំគ្នាព្រួយចិត្ត​ព្រោះក្លាចធ្វើមិនបានល្អ​ឬផ្សេងៗ តែចំពោះ ​រ៉េត ស៊ូហ្សាណាវិញ ​នាងបានច្រៀងលើកកម្លាំង​ចិត្តមិត្តរួមជំនាន់​របស់នាង​ឲ្យមានកម្លាំងចិត្ត ​បើទោះបីជារូបនាងផ្ទាល់​ក៏មានការភិតភ័យ​ដូចគ្នាផងដែរ ៕

សូមទស្សនាវីដេអូក្លីបរបស់កញ្ញាដូចខាងក្រោម :


No comments