Header Ads

ញាក់សាច់! ពេជ្រ ចរណៃ លេងមួយកំផ្លេរនេះ ធ្វើឲ្យប្រុសៗព្រឺរោមគ្រប់គ្នា!

(ភ្នំពេញ)៖ តារាសម្ដែងស្រី កញ្ញា ពេជ្រ ចរណៃ ដែលប្រិយមិត្តជ្រាបថា ជាតារាមុខមាំ ប្លែកពីតារាស្រីផ្សេងទៀត ដោយសារនាងបានហាត់រៀន ក្បាច់ល្បុក្កតោអស់ជាច្រើនខែ មកហើយនោះ ខណៈដែលថ្មីៗនេះ នាងបានធ្វើឲ្យទស្សនិកជន ស្លុងអារម្មណ៍ជាមួយរូបនាងយ៉ាងខ្លាំង ដោយសារតែ នាងបានស្លៀកឈុតចោមពុង បង្ហាញនូវសាច់សខ្ចី ដៃជើងយ៉ាងស្រឡូន ធ្វើឲ្យទស្សនិកជន ជាពិសេសបុរសៗមើលហើយ ព្រឺព្រួចគ្រប់គ្នាតែម្ដង។
ជាការពិតណាស់ រូបភាពប៉ុន្មានសន្លឹកនេះ បង្ហាញពីនារីខ្មែរ ដែលកំពុងតែកាច់ផ្កាឈូក នៅឯវាលយ៉ាងធំល្វឹងល្វើយ ពោរពេញដោយរុក្ខជាតិពណ៌បៃតង ខៀវស្រងាត់ លាយឡំជាមួយនឹងសម្រស់បុប្ផា កញ្ញា ពេជ្រ ចរណៃ ធ្វើឲ្យទស្សនិកជនសរសើរមិនដាច់ពីមាត់ ថាពិតជាស្រស់ស្អាត់ខ្លាំងណាស់ និងស័ក្តិសមបំផុតទាំងទេសភាព និងការតុបតែងខ្លួន។
យ៉ាងណាមិញ ទស្សនិកជនសង្កេតឃើញថា តារាស្រី កញ្ញា ពេជ្រ ចរណៃ មួយរយៈនេះ ហាក់បីដូចជាមានការទាក់ទាញ ប្រជាប្រិយភាពពីទស្សនិកជនយ៉ាងខ្លាំង បន្ទាប់ពីនាងបានចូលរួមសម្ដែងរឿងភាគ និងខ្សែភាពយន្ដជាច្រើន ហើយ មានទស្សនិកជនមិនតិចទេ ដែលគាំទ្រនាង៕

No comments