Header Ads

មើលក្មួយប្រុសរបស់ ណុប បាយ៉ារិទ្ធិ និងនីកូ បន្តិចទៅមើល សង្ហាមិនចាញ់ពូៗប៉ុន្មានទេ!

ភ្នំពេញ៖ កំពូលតារាចម្រៀងដ៏មានប្រជាប្រិយភាព ប្រចាំផលិតកម្មរស្មីហង្សមាសលោក ណុប បាយ៉ារិទ្ធ គឺបងប្រុសបង្កើត របស់តារាចម្រៀងកម្លោះសង្ហាលោក នីកូ។ ដោយទាំងពីរនាក់បងប្អូន សុទ្ធតែមានទេពកោសល្យនៅក្នុងសិល្បៈដូចគ្នា ជាពិសេស គឺលើវិស័យសិល្បៈចម្រៀងតែម្តង ព្រោះតែមានសម្លេងអំណោយផលពីធម្មជាតិមករៀងៗខ្លួន។ បច្ចុប្បន្នអ្នកទាំងពីរ កំពុងមានប្រជាប្រិយភាពយ៉ាងខ្លាំង នៅក្នុងស្រទាប់យុវវ័យ ហើយមិនតែប៉ុណ្ណោះ ក៏បានទទួលនូវការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជនជាច្រើនទៀតផងដែរ។ ហើយបើងាកទៅមើលខាងក្រុមគ្រួសារ របស់តារាចម្រៀងប្រុសទាំងពីរដួងនេះវិញ គេឃើញក្មួយប្រុសម្នាក់ ក្នុងចំណោមក្មួយប្រុសរបស់លោក បាយ៉ារិទ្ធ និងលោក នីកូ ក៏មានភាពស្រស់សង្ហាមិនចាញ់ពូៗប៉ុន្មានដែរ។ ស្ថិតក្នុងក្នុងវ័យ១១ឆ្នាំ ក្មួយប្រុសរបស់លោកមើលទៅស្រដៀងកូរ៉េបន្តិច ស្រដៀងជប៉ុនបន្តិច ហើយថែមទាំងគួរឱ្យស្រលាញ់ទៀតផង៕ តោះមកមើលរូបភាពរបស់គេ បន្តិចទៅមើល សង្ហាយ៉ាងណាដែរ?

No comments