អូហូ! ជីជី បង្ហោះរូបភាពឡើងផ្អែមល្ហែមជាមួយនឹងកីឡាករបាល់ទាត់ ចាន់ វឌ្ឍនាកា(ចុចអានបន្ត)
ពិធីការនីប្រចាំស្ថានីយ៍ទូរទស្សន៍ CTN កញ្ញា ជីជី ត្រូវបានមហាជនសង្កេតឃើញថាថ្មីៗនេះតែងតែបង្កើតភាពស្និទ្ធស្នាលជាមួយនឹងកីឡាករបាល់ទាត់ ចាន់ វឌ្ឍនាកា ។ ហើយកាលពីប៉ុន្មានថ្ងៃមុននេះក៏មានវត្តមានរបស់កញ្ញា ជីជី បានចូលរួមក្នុងពិធីខួបកំណើតរបស់ឪពុក ចាន់ វឌ្ឍនាកា ថែមទៀតផង ជាពិសេសក្រោយពីបានបញ្ចប់កីឡាករបាល់ទាត់ ចាន់ វឌ្ឍនាកា ត្រូវធ្វើដំណើរទៅប្រទេសជប៉ុនវិញ ក្នុងនោះផងដែលតាមរយៈគណនីហ្វេសប៊ុករបស់ កញ្ញា ជីជី បានបង្ហោះរូបភាពជាច្រើន ជាពិសេសមានរូបភាពអោបគ្នាយ៉ាងជិតស្និទ្ធ រួមជាមួយនឹងសារមួយឃ្លាថា៖ “សូមទៅដល់ដោយសុវត្តិភាពនិងសំលេងណា មីសយូ Chan Vathanaka ” ធ្វើឲ្យអ្នកគាំទ្រមានមន្ទិលសង្ស័យចំពោះទំនាក់ទំនងដ៍ស្និទ្ធស្នាលរបស់អ្នកទាំងពីរថាអាចលើសពីអ្នករាប់អានស្គាល់គ្នាថែមទៀត ៕
Post a Comment