តារាចម្រៀង វ៉ាន់ នីឡា ត្រូវមកជួបរឿងមួយទៀត ស្របពេលរឿងចាស់ មិនទាន់បានដោះស្រាយផង (មានវីដេអូ)
ភ្នំពេញ៖ ម្ចាស់បទ «ស្រលាញ់អ្នកមុនរៀបការ អ្នកក្រោយ» កញ្ញា វ៉ាន នីឡា ហាក់មានរឿងមិនចេះចប់មិនចេះហើយសោះ ព្រោះរឿងចាស់ដោះស្រាយមិនទាន់ចេញ ឥលូវត្រូវមកជួបរឿងមួយទៀត។

មិនប៉ុន្មានម៉ោងមុន កញ្ញា វ៉ាន់ នីឡា បានត្អូញត្អែរថា មានជនខិលខូច ចង់លួចគណនីហ្វេសប៊ុកនាង ដូចនេះទើប នាងនិយាយបង្ការ ទុកជាមុន។
តាមរយៈវីដេអូខ្លី ដែលស្ដែងចេញពីការ ព្រួយបារម្ភ ប្អូនស្រី សុខ ជំនោរ រូបនេះបាននិយាយយ៉ាងច្បាស់ថា បើគណនី ដែលនាងកំពុងបង្ហាញវីដេអូនេះ ទៅឆបោក យកផលប្រយោជន៏ណាមួយ កញ្ញា សូមមិនទទួលខុសត្រូវឡើយ៕
ចង់ដឹងកាន់តែច្បាស់ តោះស្ដាប់ វ៉ាន់ នីឡា រៀបរាប់ទាំងអស់គ្នា៖
Post a Comment