បែកធ្លាយ មុខមាត់ស្រីកំណាន់ សុវណ្ណ មករា ហើយ
ក្រោយស្គាល់មុខស្រីកំណាន់លួចលាក់ដែលបានរួមរស់ក្រៅផ្លូវច្បាប់ជាមួយ សុវណ្ណ មករា អ្នកនាងឈិន សុធារី បានក្តោបទុកជាភ័ស្តុតាងសំខាន់ ដែលអាចប្តឹងរូបលោក ពីបទភិតក្បត់ ហើយនេះជាមូលហេតុតែមួយគត់ដែលអាចឲ្យអ្នកនាងបានសិទ្ធគ្រប់គ្រងផ្ទះនៅបុរីវិមានភ្នំពេញ ដោយអះអាងថាជាលុយរបស់ខ្លួនទិញយក។
បើការលែងលះបានសម្រេច នោះសុវណ្ណមករា មិនសល់អ្វីក្រៅពីសំបកខ្លួន ដោយកូននឹងត្រូវនៅជាមួយម្តាយ ហើយខ្លួនត្រូវចេញលុយជួយចិញ្ចឹមកូន ឯទ្រព្យសម្បត្តិនិងផ្ទះនឹងបានលើអ្នកនាង ឈិន សុធារី។
ចំពោះថ្ងៃបរិច្ឆេទប្តឹងនារីឈ្មោះ ចោម ច័ន្ទ ដែលជាតារាម៉ូដែល អ្នកនាង ឈិន សុធារីនៅមិនទាន់កំណត់ គ្រាន់តែថាបានរៀបចំសំណៅឯកសារប្តឹងសាហាស្មន់លោកអតីតស្វាមីខ្លួននារីរូបនេះរួចហើយ។ អ្នកនាងសង្ឃឹមថា មានតែការប្តឹង នារីឈ្មោះ ចោម ច័ន្ទនេះទេ ទើបអាចជាសម្ពាធបង្ខំឲ្យ សុវណ្ណមករា ព្រមលែងលះខ្លួនតាមច្បាប់ និងព្រមផ្តល់អាហារកិច្ចដល់កូនភ្លោះទាំងពីរ៕
Post a Comment