Header Ads

អីយ៉ាស់​! ពេជ្រ សោភា ទម្លាយរឿងលុយកាក់ជាមួយ ឆឹម សក្កដា ថា…

ទស្សនិកជន​ភាគ​ច្រើន​សុទ្ធតែ​ដឹង​ច្បាស់​​រួចមកហើយ​ថា​ កំពូល​តារាចម្រៀង​​កំពុង​ឡើង​កូដ​​ខ្លាំងអ្នកនាង ពេជ្រ សោភា និង ​តារា​សម្ដែង​រូប​​សង្ហា ឆឹ​ម​​ ស​ក្ដ​ដា​ គឺជា​គូស្នេហ៍​សិល្បៈ​​ដ៏​ផ្អែមល្ហែម​មួយ​គូ ហើយ​អ្នក​ទាំងពី​រក៏​តែងតែ​បង្ហាញ​​ក្ដី​ស្រឡាញ់​ចំពោះ​​គ្នា​ទៅវិញទៅមក​​ឱ្យ​អ្ន​​​កគាំទ្រ​ឃើញ​​ពី​សុភមង្គល​របស់​​ពួកគេ​ទាំងពីរ​ជារឿយ​ៗផងដែរ​ ។​

​ដោយ​ឡែក​នៅ​​សុខៗ តារាចម្រៀង​​​ដែលមាន​ប្រជាប្រិយភាព​​អ្នកនាង ពេជ្រ សោភា ស្រាប់​តែ​បង្ហើប​​ពី​រឿង​លុយកាក់​​ដែល​ពួកគេ​ទទួលបាន​​ពី​ការធ្វើការងារ​រួមគ្នា​​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​ បង្ក​ជា​ការ​ងឿងឆ្ងល់​ដល់​បណ្ដា​​អ្នកគាំទ្រ​ជាខ្លាំង​ ព្រោះ​តែពួកគេ​ទាំង​២ ​សុទ្ធសឹងតែ​​ជា​សិល្បករ​-​ការិនី​​កំពុង​ត្រូវប៉ាន់​ផង និង ជា​គូស្នេហ៍​ដ៏​ផ្អែមល្ហែម​ថែមទៀតផង ។
​​បើ​យោង​តាម​ការលើក​ឡើងរ​បស់​អ្នកនាង​ ពេជ្រ សោភា ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន នឹងទម្លាយ​ឱ្យ​ដឹងថា ចាប់តាំង​ពី​អ្នកនាង​ស្គាល់​គ្នា​ជាមួយ​តារា​សម្ដែង ឆឹ​ម ស​ក្ដ​ដា​ និង ថត​ស្ប៉ត​ពាណិជ្ជកម្ម​​ផ្សេងៗ​រួមគ្នា​កន្លងមក​ តារា​សម្ដែង​រូបនេះ តែងតែ​បើក​​សិទ្ធិ​ឱ្យ​ខ្លួន​ទទួលបាន​​ប្រាក់​ច្រើនជាង​រាល់ដង​ ទោះបីជា​ថត​ហត់​ដូច​គ្នា​ក៏ដោយ​ ។​
«​តាំង​ពី​ស្គាល់គ្នា​មក​ មិនដែល​ឮ​និយាយថា​ស្រឡាញ់​​របស់​អី​សោះ ថត​ហត់​ដូចគ្នា​​បើក​លុយ​មក ប្រាប់ថា​មីង​យក​ច្រើ​ង​ជាង​ខ្ញុំ​ទៅ ព្រោះ​មីង​ជា​មនុស្ស​ស្រី​ថត​​ហត់​ជាង​ខ្ញុំ អត់​យល់​តើ​មកពី​​អី​អាចជួយ​ប្រាប់​​បានទេ​?» អ្នកនាង ពេជ្រ សោភា ​បានលើកឡើង​បែបនេះ ​ដោយ​ភ្ជាប់​មកជា​មួយ​រូបថត​​មួយ​សន្លឹក​ជាមួយ​គូស្នេហ៍​ ធ្វើឱ្យ​អ្នកគាំទ្រ​ញញឹម​​បិទមាត់​មិន​ជិត​ទេ ។

No comments