Header Ads

អូយ…មើលគេធ្វើ ! លឺថាអូនៗជាប់ទោសពីបទគ្រឿងញៀន ?តើពិតមែនទេអូន ?

ពេលថ្មីៗនេះ មានពត៌មានក្តៅៗទើបតែផុសនៅ​ក្នុងបណ្តាញសង្គមហ្វេសបុក ដោយអាខោនឈ្មោះ Morn Sophak ដែលបរិយាយយ៉ាងខ្លីថា ករណីប្រើប្រាស់គ្រឿងញៀន
និងមានរូបថតពីរសន្លឹកដាក់ទន្ទឹមគ្នា គឺ​​ជារូបស្រីស្អាតទាំងពីរនាក់តែម្តង។
ករណីនេះពិត​ជាចម្លែកណាស់ ដែលក្មេងស្រីស្អាតៗ ​២នាក់ត្រូវបា​នជាប់ខ្នោះនៅ​នឹងដៃដោយស្នាមញញឹមយ៉ាងស្រស់ទៀតផង​។ ពួកគេមើលទៅជាក្មេងស្រីដែលមាន​អាយុក្រោម២០ឆ្នាំ មានរូបយ៉ាងស្រស់​សោភា​ មានសក់វែង និងស្លៀកពាក់​ខោអាវខ្មៅទាំងពីរនាក់ដែរ ។ បើមើលទៅដៃ​វិញគឺជាប់ជាប់​ខ្នោះទាំងពីរ ដែលម្នាក់​ជាប់ដៃខាងឆ្វេង​និងម្នាក់ទៀតជាប់​ដៃខាងស្តាំ។
បើតាមការផុសរូប​ភាព និង​ករណីការប្រើប្រាស់គ្រឿងញៀន​ដោយក្មេងស្រីស្អាតទាំងពី​រនេះ គឺមានការចាប់អារម្មណ៍ខ្លាំង​ណាស់ពីអ្នកលេងហ្វេសបុក​ ទាំងស្រី និងទាំងប្រុស គឺគ្រាន់តែផុសបាន៤ម៉ោងសោះ មានអ្នកចុច​ឡាច ភ្ញាក់ផ្អើល និងសើច​ដល់ទៅ៣០០០នាក់ជាង អ្នកស៊ែររហូត​ដល់ជិត៩០០០នាក់ រី ឯអ្នកខំមិនវិញគឺជិត៤០០នាក់ដែរ តែមកដល់ឥទ្បូវចំនួនកើនទ្បើងជាលំដាប់ ។
ជាការពិតណាស់​ ការប្រើប្រាស់គ្រឿងញៀន​គ្មានអ្វីល្អនោះទេ ​គឺត្រូវតែនិយាយថាទេចំពោះគ្រឿងញៀន​ ឬជៀសឲ្យឆ្ងាយពីវាទើបជាការប្រសើរ ។ យុវជនភាគច្រើនមានការភ្លើតភ្លើន​និងចង់សាក់​អ្វីដែលថ្មីនៅក្នុងជីវិត ដូច្នេះហើយពេលខ្លះ​ពួកគេបានធ្លាក់​ចូលក្នុងអន្ទាក់នៃគ្រឿងញៀន​ និងអំពើពាលា​ដែលសង្គមស្អប់ខ្ពើម ។ ពេលខ្លះទៀត ដោយសារតែការសេពគប់​មិត្តខុស ​ក៏ធ្វើឲ្យពួកគេដើរ​ក្នុងផ្លូវខុសដែរ ហើយធ្វើ​ឲ្យពួកគេខូច​អនាគតទៀងផង​។
យើងត្រូវចាំថា​ការប្រើប្រាស់គ្រឿងញៀន​នឹងបំផ្លាញជីវិតមនុស្សទាំងរស់​តែម្តង គឺធ្វើឲ្យប៉ះពាល់ដល់​សុខភាព អស់លុយកាក់ដោយឥតប្រយោជន៍ ខាតពេលវេលា មិនបានរៀនសូត្រ​ធ្វើឲ្យពួកគេក្លាយជាក្មេង​អាក្រក់ គ្មានគេរាប់អាន ​ប៉ះពាល់កិត្តិយសគ្រួសារ ​ហើយពេលខ្លះត្រូវបាត់បង​ទាំងជីវិតទៀតក៏មាន។ ​ដូច្នេះត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀន​ហើយខំប្រឹងរៀនទាន់ខ្លួននៅក្មេងដើម្បីកសាងអនាគត​មួយដ៏រុងរឿង​មានន័យ៕
ប្រភព kandob.com

No comments