Header Ads

សូមជួយស៊ែរ បន្តផង!!!គួរឲ្យអាណិត! អតីតសិល្បករ នាយស្មាន់ តឿ ធ្លាក់ខ្លួនឈឺពិការភ្នែកទាំងសងខាងនិងពិការដៃជើង អំពាវនាវដល់សប្បុរសជនឲ្យជួយដល់ដង្ហើមចុងក្រោយរបស់លោកផង (មានវីដេអូ)



យោងតាមហ្វេសប៊ុកផេក កម្មវិធីខ្មែរជួយខ្មែរ ដើម្បីសង្គ្រោះ​ដល់ជនក្រីក្រ បានឲ្យដឹងថាស្ថានភាពរស់នៅរបស់អតីតតារាកំប្លែងនាយ ស្មាន់ តឿ ដែលកំពុងរស់នៅស្ថិតនៅក្នុងភូមិវត្តរំដូល សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ដែលមានម្ដាយចិញ្ចឹម វ័យ៦៧ឆ្នាំ ជាអ្នកមើលថែ ។
ដោយបានរៀបរាប់ថា៖ ជីវិតនិងជីវភាពរបស់ញោមប្រុស​ ស្មាន់​ តឿ​ គាត់ធ្លាប់ជាអតីតតារាកំប្លែងមួយរូបគាត់មានអាយុ៤៨ឆ្នាំ​ គាត់ធ្លាក់ខ្លួនឈឺពិការភ្នែកទាំងសងខាងនិងពិការដៃជើងធ្វើអោយជីវិតគាត់មិនអាចដើរបានបន្តទៀតទេ​ គាត់ជាកូនកំព្រាឪពុកម្ដាយតាំងនៅតូចមកម្លេះ​ ហើយរាល់ថ្ងៃនេះគាត់បានញោមស្រីម្នាក់ឈ្មោះ​ យឿន​ យេន​ អាយុ៦៧ឆ្នាំ​ ជួយមើលថែញោមប្រុស​ តឿ​ នេះជាប្រចាំថ្ងៃគាត់ថាចង់បានប៉ៅអុីសម្រាប់ដេក​ និងកូនវិទ្យុមួយសម្រាប់ស្ដាប់ព្រះធម៌​ ខ្ញុំអាណិតនិងសង្វេគជីវិតគាត់ខ្លាំងញាតិញោមសប្បុរសធម៌មានសទ្ធាជួយឧបត្ថម្ភគាត់ផងស្ថិតនៅភូមិវត្តរំដួល​ សង្កាត់ចំការសំរោងក្រុងបាត់ដំបង។ ទំនាក់ទំនងលេខទូរស័ព្ទអាត្មាភាពផ្ទាល់លេខ 012 426 285 ,098 892 888 ៕







ប្រភព netkhmerpro.com

No comments