Header Ads

រឿងពិតនារីម្នាក់៖ ធ្លាប់មានស្នេហា ធ្លាប់ស្រលាញ់មនុស្សម្នាក់ខ្លាំងបំផុត តែចុងក្រោយគេបែជា……..



នារីម្នាក់បានផុសរៀបរាប់ប្រវត្តស្នេហារបស់នាងដែលនាងបានស្រឡាញ់មនុស្សប្រុសម្នាក់ខ្លាំងបំផុត នាងធ្លាប់តែជាមនុស្សដែលរីករាយបំផុត ជាមនុស្សដែលមានភាពកក់ក្តៅ តែចុងក្រោយពេលដែលនាងស្រឡាញ់គេខ្លាំង គេដឹងចិត្តគេបែរជាផ្តល់នូវការឈឺចាប់នេះមកវិញសោះ។






ចង់ដឺងប្រវត្តស្នេហនាងយ៉ាងណាសូមអានខាងក្រោមនេះ Socheata Chea៖ ខ្ញុំធ្លាប់មានស្នេហា ខ្ញុំធ្លាប់ស្រលាញ់មនុស្ស់ម្នាក់ខ្លាំងបំផុត ខ្ញុំធ្លាប់បានញញឹមយ៉ាងមានក្ដីសុខ ខ្ញុំធ្លាប់កក់ក្ដៅពេលដែលខ្ញុំបាននៅក្បែរគេ ខ្ញុំធ្លាប់ធ្វើគ្រប់យ៉ាងដើម្បីមនុស្សដែលខ្ញុំស្រលាញ់ បើទោះបីជាខ្ញុំចិត្តរឹងចំពោះមនុស្សទាំងអស់នៅលើលោកនេះតែខ្ញុំបែរជាទន់ជ្រាយចំពោះបេះដូងខ្លួនឯងព្រោះតែខ្ញុំស្រលាញ់គេខ្លាំង ខ្ញុំធ្លាប់សប្បាយចិត្តរាល់ពេលដែលចូលគេងរឺភ្ញាក់ពីគេងនៅពេលព្រឹកដោយសារតែពាក្យ G9 & Gmorning វាជាអារម្មណ៍មួយកក់ក្ដៅដែលអាចអោយខ្ញុំនិយាយបានថា




ខ្ញុំអាចបាត់បង់អ្វីគ្រប់យ៉ាងបានទាំងអស់តែខ្ញុំពិតជាមិនអាចបាត់បងគេ ហើយគិតថាមានតែគេម្នាក់គត់ជាមនុស្សចុងក្រោយដែលខ្ញុំត្រូវចំនាយពេលរស់នៅជាមួយដោយភាពស្មោះស្មគ្រ័អស់មួយជីវិត….គ្រប់យ៉ាងវាពិតជាគ្រាន់តែធ្លាប់កើតឡើងចំពោះខ្ញុំលើកទីមួយក្នុងឆាកជីវិតប៉ុណ្ណោះដែលអាចអោយខ្ញុំស្រលាញ់គេខ្លាំងជាងស្រលាញ់ខ្លួនឯងទៅទៀត….



មកដល់ពេលនេះវាជារឿងកន្លងហួសយើងបែកគ្នាទៅហើយ ព្រោះតែការលះបង់របស់ខ្ញុំគឺពិតជាគ្មានតម្លៃ ខ្ញុំក៏ថយចេញមកយ៉ាងឆ្ងាយបន្ទាប់ពីខ្ញុំតែងតែទទួលការបំផ្លាញទឹកចិត្តជាច្រើនលើកច្រើនសារ ដំបូងៗវាពិតជាឈឺចុកចាប់ស្ទើរតែទទួលមិនបាន តែពេលដែលគិតដល់ទង្វើរដែលគេប្រព្រឹត្តមិនញញើតនឹងការបាត់បង់ខ្ញុំ ខ្ញុំក៏ប្រាប់ខ្លួនឯងវិញថាខ្ញុំក៏មិនញញើតក្នុងការកាត់ចិត្តដើរចេញនោះដែរបើទោះបីជាខ្ញុំស្រលាញ់គេប៉ុណ្ណាក៏ដោយ ការគិតបែបនេះធ្វើអោយខ្ញុំកាត់ចិត្តបានបន្ទិចម្ដងៗ រសាយទៅតាមពេលវេលា ធូស្រាលទៅតាមខ្យល់អាកាសល្អៗ ខ្ញុំដើរទៅមុខបែបយឺតៗតែម្នាក់ឯង..




ដាច់ខាតខ្ញុំមិនទទួលអ្នកណាដើម្បីបំភ្លេចអ្នកណានោះទេ ខ្ញុំនឹងនៅម្នាក់ឯងបែបនេះរហូតទាល់តែខ្ញុំព្យាបាលបេះដូងខ្លួនឯងបានដោយខ្លួនឯង ទើបខ្ញុំសំរេចចិត្តទទួលយក រឺស្វែងរកមនុស្សល្អម្នាក់ដែលចូលមកដើម្បីស្រលាញ់គ្នា មិនមែនមកដើម្បីព្យាបាលបេះដូងរបស់ខ្ញុំនោះទេ …..💜


ប្រភព read25.com

No comments