អ្នកណាបានទៅដល់សៀមរាបកុំភ្លេចមាន់អាំងយាយលន់ណា ព្រោះលឺថាល្បីខ្លាំងណាស់ ដោយគាត់លក់មួយថ្ងៃពី២០០ ទៅដល់ ៥០០ក្បាលឯណោះ
បើសិនជាចង់ញុាំមាន់អាំងឆ្ងាញ់អាចសាកទិញញុាំមាន់របស់យាយលន់ម្តងទៅមើលប្រាកដជាមិនខុសបំណងទេ ដោយមានអ្នកដំណើរជាច្រើនចោមរោម ក្នុងខណៈពេលកំពុងរើសមាន់អាំង ដែលរៀបដាក់លើចង្អើរយ៉ាងមានរបៀបរៀបរយ។ មាន់អាំងនៅទីនោះមានរសជាតិឈ្ងុយឆ្ងាញ់ ជាមួយនឹងគ្រឿងប្រឡាក់ និងទឹកជ្រលក់ផងដែរ ព្រមជាមួយតម្លៃ១៥០០០ រៀលដល់ទៅ ២៨០០០រៀលក្នុងមួយក្បាល នេះបើតាមការអះអាងពីអ្នកដែលធ្លាប់ទិញយកមកញុាំ។
ហេតុផលដែលធ្វើឲ្យមាន់លោកយាយទទួលការចាប់អារម្មណ៍នេះមានហេតុផលពីរ ទីមួយមាន់មានរស់ជាតិ ឆ្ងាញ់ ហើយទីពីរគឺមានតម្លៃសមរម្យតែម្តង ព្រោះលោកយាយយកចំណេញពីការលក់នេះក្នុងមាន់មួយក្បាលបានតែ ១ពាន់ ទៅ ២ពាន់រៀលប៉ុណ្ណោះឯង។
ដូចនេះបើសិនជាប្រិយមិត្តចង់សាកនៅពេលដែលឆ្លងកាត់ទីនេះអាចសាកល្បងបាន ដែលទីតាំងលក់មាន់អាំងរបស់យាយលន់នេះនៅលើផ្លូវជាតិលេខ៦ ដែលមានចម្ងាយផ្លូវប្រមាណ ៤០ គីឡូម៉ែត្រពីខេត្តសៀមរាប ឆ្ពោះទៅកាន់ខេត្តបន្ទាយមានជ័យ អ្នកនឹងឃើញកូនតូបតូចមួយ ដែលមានរថយន្ដជាច្រើនគ្រឿងចតពីមុខហើយ។ ទីតាំងនេះឋិតនៅភូមិស្វាយ ឃុំសសរស្ដម្ភ ស្រុកពួក ខេត្តសៀមរាប ចាប់ផ្តើមលក់ ពីម៉ោង ៩ព្រឹក ដល់ម៉ោង ៩យប់៕
ឈ្មោះពិតរបស់គាត់គឺ សួយ លន់ (តែគេនិយមហៅតែយាយលន់ទេ) ដែលគាត់ប្រកបរបរនេះអស់រយះពេលមួយឆ្នាំទៅហើយ គាត់ចេះតែបន្តលក់ទាំងចំណេញតិចក៏ព្រោះតែមានអ្នកគាំទ្រទិញ ដោយសារអ្នកដែលធ្វើដំណើរឆ្លងកាត់ផ្លូវនេះ ជាពិសេសតៃកុងឡានតែម្តង ហើយអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះក្នុងមួយថ្ងៃយាយលន់លក់បានមាន់ពី២០០ ទៅដល់ ៥០០ក្បាលឯណោះ ដែលកាលពីបើកភ្លាមៗលក់បានតែ២០ក្បាលទេ។ នេះពិតប្រាកដជាបញ្ជាក់ឲ្យឃើញកាន់តែច្បាស់ថា មាន់អាំងយាយលន់ពិតជាទទួលការចាប់អារម្មណ៍ខ្លាំងគួរឲ្យកក់សំគាល់មែន។
ហេតុផលដែលធ្វើឲ្យមាន់លោកយាយទទួលការចាប់អារម្មណ៍នេះមានហេតុផលពីរ ទីមួយមាន់មានរស់ជាតិ ឆ្ងាញ់ ហើយទីពីរគឺមានតម្លៃសមរម្យតែម្តង ព្រោះលោកយាយយកចំណេញពីការលក់នេះក្នុងមាន់មួយក្បាលបានតែ ១ពាន់ ទៅ ២ពាន់រៀលប៉ុណ្ណោះឯង។
ដូចនេះបើសិនជាប្រិយមិត្តចង់សាកនៅពេលដែលឆ្លងកាត់ទីនេះអាចសាកល្បងបាន ដែលទីតាំងលក់មាន់អាំងរបស់យាយលន់នេះនៅលើផ្លូវជាតិលេខ៦ ដែលមានចម្ងាយផ្លូវប្រមាណ ៤០ គីឡូម៉ែត្រពីខេត្តសៀមរាប ឆ្ពោះទៅកាន់ខេត្តបន្ទាយមានជ័យ អ្នកនឹងឃើញកូនតូបតូចមួយ ដែលមានរថយន្ដជាច្រើនគ្រឿងចតពីមុខហើយ។ ទីតាំងនេះឋិតនៅភូមិស្វាយ ឃុំសសរស្ដម្ភ ស្រុកពួក ខេត្តសៀមរាប ចាប់ផ្តើមលក់ ពីម៉ោង ៩ព្រឹក ដល់ម៉ោង ៩យប់៕
ប្រភព postkomsan.info
Post a Comment