ពិតជាអាណិតខ្លោចចិត្តណាស់! លោកយាយវ័យ៦០ឆ្នាំ ដេរស្បែកជើងជាង២០ឆ្នាំ ដើម្បីចិញ្ចឹមកូនបីអ្នកទៀតដែលចាំតែចាយលុយ
សៀមរាប៖ លោកយាយ គង់ សារ៉ៃ វ័យជាង ៦០ឆ្នាំ ដោយធ្លាប់បានរៀនដេរស្បែកជើង តពីឪពុកកាលពីនៅក្មេង លោកយាយក៏បានចាប់រយករបរនេះ ធ្វើបន្ដនៅទឹកដីនៃខេត្ដសៀមរាប ដើម្បីចិញ្ចឹមគ្រួសារជាង២០ រហូតមកទល់សព្វថ្ងៃ ។
លោក យាយ សា រ៉ៃ បានក្លាយជាជាងដេរស្បែកជើងយ៉ាងចំណានម្នាក់ នៅខាងលិចផ្សារលើនៃក្រុងសៀម ដោយបានរកស៊ីរបរនេះ តំាងពីឆ្នាំ១៩៩៥ មក ពោលគឺមានរយៈពេល២២ ឆ្នំាមកហើយ ។
របរតូចតាច ហាក់គេមិនសូវឲ្យតម្លៃ ក៏ប៉ុន្តែវាបានជួយដល់ជីវភាពគ្រួសារលោកជាច្រើនឆ្នាំកន្លងមកលោកយាយបានថ្លែងប្រាប់ ពាណិជ្ជកម្មកម្ពុជាថា ក្នុងមួយថ្ងៃលោកយាយអាចរក ចំណូលបានពីការដេរស្បែកជើង បានពី៤ ទៅ៥ ម៉ឺនរៀល។ ថ្ងៃខ្លះមិនសូវមានអ្នកមកដេរ លោកយាយ អាចរកកម្រៃបានចាប់ពី ២ទៅ៣ ម៉ឺនរៀល ហើយលោយាយ ក្រៅពីដេរស្បែកជើង ក៏មានខាតសារ៉ាស្បែកជើងដែរ។ទោះបីថ្ងៃខ្លះ ដេរបានច្រើនក៏ពិតមែន តែពេលខ្លះមិនអាចផ្គត់ផ្គង់ជីវភាពគ្រប់គ្រាន់នោះទេ ដោយសារអ្នកចេញរកស៊ីមានតែលោកយាយម្នាក់ ចំណែកកូនវិញ មិនមានមុខរបរអ្វីនោះ ទេ ក្រៅពីពឹងតែលើរបរដេរស្បែកជើងរបស់លោកយាយ។
មានស្រុកកំណើតនៅខេត្តកំពង់ធំ និងមានកូន៣នាក់ក្នុងបន្ទុក សព្វថ្ងៃ លោកយាយបានជួលបន្ទប់គេនៅក្បែរផ្សារលើ ក្នុងតម្លៃរួមទំាងទឹកភ្លើង ប្រហែល៧០ដុល្លារ ក្នុង១ខែ លោកយាយថា «លុយរកបាននេះ ពេលខ្លះខ្ញុំមិនអាចយកទៅផ្គត់ផ្គង់គ្រួសារគ្រប់គ្រាន់ទេ ហើយត្រូវខ្ទីលុយគេចាយមុន ព្រោះកូនខ្ញុំវាមិនចេះជួយរកការងារធ្វើខ្ញុំទេ ចាំតែចាយលុយ អញ្ចឹងចាយមិនគ្រប់ ពួកវាដឹងតែពីសុំលុយ»។បើតាមការឲ្យដឹងពីលោកយាយ ដោយសារគេឃើញជីវភាពលោកយាយខ្សត់ពេកចឹងកន្លែងដែលលោកយាយដេរស្បែកជើងច្រើនឆ្នាំជាច្រើនឆ្នាំនោះ មិនត្រូវបានគេយក ផាស៊ី ឬទារលុយថ្លៃឈ្នួលអីទេ៕

ប្រភព៖ Business Cambodia
Post a Comment