Header Ads

គួរអោយសរសើរ!ទោះជារវល់យ៉ាងណាក៏តារាចម្រៀង សុគន្ធ ថេរ៉ាយុ នៅតែឆ្លៀតឲ្យតំណាងរបស់ខ្លួនប្រគល់ថវិកាដល់អ៊ុំស្រីចំណាស់ដែលត្រូវគេវាយទ្រោមខ្លួនព្រោះតែលួចខោអាវ (មានវីដេអូ)

ស្ត្រីចំណាស់ឈ្មោះ រួន រុំ អាយុ៦៣ឆ្នាំ ត្រូវបានគេដឹងថាជាចោរ ហើយបានលួចខោអាវគេនៅក្នុងផ្សារតែអកុសលត្រូវបានគេចាប់បាន និងវាយទ្រោមខ្លួន។ ហើយអ្វីដែលគេកត់សំគាល់នោះគឺ អ្នកលេង Facebook ជាច្រើននាំគ្នាអាណិតអាសូរយ៉ាងខ្លាំងចំពោះស្ត្រីចំណាស់រូបនោះ និងមានសប្បុរសជនជាច្រើនបានធ្វើការប្រកាសជួយឧបត្ថម្ភដើម្បីឲ្យជួយសម្រួលដល់ជីវភាពរកសុីបន្តិចបន្តួចដើម្បីបញ្ឈប់សកម្មភាពចោរកម្មតទៅទៀត។ ជាក់ស្តែងតារាចម្រៀងប្រចាំផលិតកម្មថោនលោក សុគន្ធ ថេរ៉ាយុ បានឲ្យតំណាងរបស់ខ្លួនយកថវិកាបន្តិចបន្តួចដើម្បីជួយដល់ជីវភាពស្រ្តីចំណាស់ខាងលើ ក្នុងនោះលោកក៏បានបញ្ជាក់ថា៖
ពេលនេះខ្ញុំដឹងដំណឹងពីគាត់ហើយគឺនៅដល់ក្រុងបាត់ដំបង ដំបូងខ្ញុំគិតថាបើគាត់នៅភ្នំពេញខ្ញុំនឹងឆ្លៀតទៅជួបគាត់ជូនថវិកាតិចតួចជូនគាត់ តែគាត់នៅឆ្ងាយពេកហើយខ្ញុំក៏ត្រូវមានការងារធ្វើច្រើនចឹងខ្ញុំបានតែផ្ញើថវិកាបន្តិចបន្តួចជូនគាត់តាមរយះលោក Rith Omega ដើម្បីអោយគាត់អាចមានលុយបើកមុខរបរតូចតាចមួយដើម្បីចិញ្ចឹមជីវិត ចឹងបើអ្នកទាំងអស់គ្នាអាណិតគាត់អាចជួយជាថវិកាឬសំភារះម្នាក់បន្តិចៗក៏បានតាមរយះលោក Rith omega ដើម្បីអោយគាត់បានមានលុយបើកមុខរបររកសុីតូចតាចមួយដូចគេដូចឯងផងកុំអោយធ្វើចឹងទៀត អរគុណច្រើន ៕
ប្រភពnetkhmerpro.com

No comments