គ្រាន់តែប្ដូរឡានស៊េរីអន់ ជាងមុនសោះ សុគន្ធ ថេរ៉ាយុ ត្រូវគេ…
ភ្នំពេញ៖ នៅលើលោកនេះគ្មាននរណាម្នាក់ ដែលមិនធ្លាប់ជួបរឿងពិបាកនោះទេ ក្នុងជីវិត គ្រាន់តែអ្នកខ្លះ ជួបតិចឬច្រើនទៅតាមស្ថានភាពជាក់ស្ដែងតែប៉ុណ្ណោះ។
ចំពោះអ្នកសិល្បៈវិញ ពួកគេក៏ជាមនុស្ស ដូចនេះទោះខ្លួនជាតារាក៏តែងជួបបញ្ហាដូចតែគ្នាដែរ។
មុននេះបន្តិច ម្ចាស់បទ «សន្យាឈប់និយាយដើមបង» លោកសុគន្ធ ថេរ៉ាយុ បានបង្ហោះសារក្នុងបណ្ដាញសង្គម ត្អូញត្អែរយ៉ាងវែងអន្លាយមួយ បន្ទាប់ពីខ្លួនលក់រថយន្តទំនើប មកជិះរថយន្តស៊េរីក្រោមជាងមុន។
លោកបានថ្លែងថា៖ «មកដល់ពេលនេះទើបខ្ញុំស្គាល់និងដឹងពីមនុស្សដែលនៅជិតខ្ញុំនិងនៅឆ្ងាយពីខ្ញុំថា អ្នកណាល្អនឹងខ្ញុំហើយអ្នកណាអាក្រក់នឹងខ្ញុំ ខ្ញុំគ្រាន់ចង់ប្រាប់ថា ខ្ញុំអត់ទាន់បានធ្លាក់ខ្លួនដល់ថ្នាក់ដើរសុំបាយអ្នកឯងសុីទេ កុំទាន់អាលមើលងាយខ្ញុំពេក ខ្ញុំនៅចាយលុយខ្ញុំនៅឡើយទេហើយកុំភ្លេចខ្លួនណា ខ្ញុំដួលថ្ងៃនេះមិនមែនដួលមួយជីវិតទេ ហើយមនុស្សគឺវាមានម្តងម្នាក់ទេចាំទុកផង អ្នកនិយាយពីខ្ញុំថ្ងៃនេះមិនប្រាកដថាថ្ងៃស្អែកអ្នកមិនមានថ្ងៃដូចខ្ញុំនោះទេ កុំមើលងាយមនុស្សពេក ហើយខ្ញុំល្អឬអាក្រក់ខ្លួនខ្ញុំគឺដឹងខ្លួនឯងច្បាស់ណាស់មិនបាច់អោយអ្នកឯងមកកាត់សេចក្តីលើខ្លួនខ្ញុំទេ ចុងក្រោយចង់ប្រាប់ថា អ្នកឯងក៏គ្មានស្អីអស្ចារ្យ ជាងខ្ញុំដែរយ៉ាងហោចណាស់ជីវិតខ្ញុំធ្លាប់ជួបអ្វីដែលអស្ចារ្យ និងល្អៗអស់ហើយតែជីវិតអ្នកឯងមិនទាន់ស្គាល់ដូចខ្ញុំទេ ចឹងខំប្រឹងខ្លួនឯងអោយល្អទៅណា កុំទំនេរខំប្រឹងនិយាយដើមគេពេក»។
សារនេះកំពុងបញ្ជាក់យ៉ាងច្បាស់ថា គ្រាន់តែខ្លួនលោកផ្ទាល់ធ្លាក់ខ្លួនបន្តិចសោះ មានអ្នករិះគន់ និងមើលងាយលោកទៅហើយ។ យ៉ាងណាក្នុងអត្ថន័យសារទាំងមូលរបស់ លោក ក៏មិនបានបញ្ចេញឈ្មោះថា បុគ្គលនោះជាអ្នកណាឲ្យប្រាកដនោះឡើយ៕
ប្រភព netkhmerpro.com

Post a Comment