Header Ads

តារាសម្តែង ពីង រ៉ូហ្សា ខ្លាចពាក្យដណ្តើមប្តីគេ ក្រោយពីថតវិដេអូអប់រំមួយ

កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ នាពេលថ្មីៗនេះ មានការបង្ហោះវីដេអូមួយ ដែលបង្ហាញពីសកម្មភាពបុរសម្នាក់ ត្រូវស្ត្រីជាប្រពន្ធ បណ្តើរកូនស្រី តាមទាន់កំពុងតែអង្គុយផ្អែមល្ហែមជាមួយស្រីស្នេហ៍ ដែលគេស្គាល់ថា ជាតារាសម្ដែងរូបស្រស់កំពុងឡើងកូដកញ្ញាពីង រ៉ូហ្សា នៅក្នុងភោជនីយដ្ឋានមួយនៅក្នុងទីក្រុងកោះពេជ្រ និងថែមទាំងមិនទទួលស្គាល់ប្រពន្ធកូន បង្កជាជម្លោះផ្អើលដល់មហាជនដែលនៅក្បែរនោះ ។ ប៉ុន្តែការពិតគ្រាន់តែជាវីដេអូសាកចិត្ត របស់ហ្វេសប៊ុកផេក ឈ្មោះ Tan Kimsour និងបង្ហាញពីការអប់រំ ជាពិសេសគឺជារឿងរ៉ាវពិតមួយដែលកំពុងកើតឡើងនៅក្នុងសង្គម ។ កញ្ញាពីង រ៉ូហ្សា ប្រាប់ថា ខ្ញុំត្រូវបាន គេជ្រើសឲ្យថតនៅក្នុងឈុតអប់រំមួយស្ដីអំពី បុរសក្បត់ចិត្តប្រពន្ធកូនលួចមានស្រីខាងក្រៅ និងប្រើអំពើហិង្សាលើប្រពន្ធកូន សូមកុំមានការយល់ច្រំ ចំពោះរូបនាងខ្ងុំ នេះគ្រាន់តែជាការសម្តែងទេ ដោយពុំបានឲ្យភ្ញៀវនៅក្នុងហាងនោះ ដឹងថា ជាការសម្ដែងឡើយ ហើយបានបង្កប់ ក្រុមអ្នកថត ដូចរឿងរ៉ាវជីវិតជាក់ស្ដែងអីចឹង ទើបធ្វើអោយអ្នកនៅទីនោះ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ភ្ញៀវនៅក្នុងហាងជាច្រើនបានសំឡឹងចក្ខុ មករកនាង ក្នុងន័យចោទនាងថាដណ្ដើមប្ដីគេ ទាំងបុរសនោះមានប្រពន្ធ និងកូនស្រីម្នាក់ រួចទៅហើយ ។ តារាសម្តែង ពីង រ៉ូហ្សា កំពុងឡើងកូដសម្រុកថត៥រឿង ព្រមគ្នាជាតួអង្គសំខាន់ខាងលើ បានទទួលស្គាល់ថា ថ្មីៗនេះនាងពិតជាត្រូវបានគេចោទថា នាងដណ្ដើមប្ដីគេ ផ្អើលពេញបណ្ដាញសង្គមហ្វេសប៊ុក នាងក៏ព្រួយបារម្ភពីបញ្ហានេះដែរ ។ រ៉ូហ្សា បានបញ្ជាក់ថា ឈុតអប់រំនោះពិតជាល្អ ក្នុងន័យអប់រំ ដល់បុរសខិលខូចមួយចំនួន ដែលចូលចិត្តលួចលាក់មានស្រីញីខាងក្រៅ ហើយនាងក៏សំណូមពរឲ្យបុរសៗ ដែលមានប្រពន្ធកូនហើយ គួរមានទំនួលខុសត្រូវ ខ្ពស់ដើម្បីផ្ដល់ សុភមង្គល និងភាពកក់ក្ដៅដល់ក្រុមគ្រួសារ៕

No comments