Header Ads

គួរឱ្យស្រលាញ់ណាស់ កែវ វាសនា ទំនេរពីការងារសិល្បៈ ឆ្លៀតជួយមើលថែកូនទៀត! (មានវីដេអូ)

ភ្នំពេញ៖ តារាចម្រៀងប្រចាំនៅក្នុងផលិតកម្មសាន់ដេលោក កែវ វាសនា បានបញ្ចប់ភាពនៅលីវរបស់ខ្លួន ដោយបានរៀបការកសាងគ្រួសារយ៉ាងមានសេចក្តីសុខ ហើយបច្ចុប្បន្នក៏មានកូនប្រុសទ្រលុកទ្រលន់ម្នាក់ ដ៏គួរឱ្យខ្នាញ់ផងដែរ។
មិនតែប៉ុណ្ណោះអ្វីដែលគួរឱ្យកត់សម្គាល់នោះគឺលោក និងភរិយា តែងមានភាពផ្អែមល្ហែមជាមួយគ្នាជានិច្ចប្រៀបដូចគូស្នេហ៍កម្លោះក្រមុំថ្មោងថ្មី។
ហើយនៅថ្ងៃនេះ លើហ្វេសប៊ុកភរិយាសម្លាញ់ចិត្តរបស់តារាចម្រៀងលោក កែវ វាសនា ក៏បាន Live ផ្ទាល់ឱ្យដឹងថា ក្រោយពេលទំនេរពីការងារសិល្បៈលោកក៏បានត្រលប់មកផ្ទះវិញ ហើយឆ្លៀតមកបំពេញភារកិច្ចជាស្វាមីល្អ ជួយមើលថែកូនប្រុសជាទីស្រលាញ់ទៀតផង។ តាមសម្តីរបស់ភរិយារបស់លោក កែវ វាសនា បានសរសើររហូតថាលោកគឺជាស្វាមីម្នាក់ដ៏ល្អ និងជាប៉ាៗដ៏ល្អសម្រាប់កូនប្រុសខ្លួន។
មិនងាយរកបានទេណា ចប់ពីការងារភ្លាម មកមើលកូនភ្លែត បំពេញការងារជាស្វាមីល្អ និងឪពុកល្អទៀត៕
ទស្សនាវីដេអូ Live នៅលើហ្វេសប៊ុករបស់ភរិយាលោក កែវ វាសនា ទាំងអស់គ្នា៖

ប្រភព netkhmerpro.com

No comments