ញាក់សាច់ហ្មង៖ រូបថត ១០ សន្លឹក របស់វ៉ាន់ នីទ្បានៅលើទឹកដីសៀមរាបអង្គរ ជាមួយស្នាមសាក់លើដៃពិតជាមានភាពទាក់ទាញ!
ពិតណាស់ បើទោះបីខ្លួនជាតារាស្រីម្នាក់ ដែលទើបនឹងធំពេញវ័យយ៉ាងណាក៏ដោយ ប៉ុន្តែកន្លងមក គេក៏មិនដែលបានប្រទះឃើញតារាកំប្លែង វ៉ាន់ នីឡា លេងខ្លួនក្នុងភាពសិចស៊ី-ស៊ីអារម្មណ៍ទាក់ភ្នែកមហាជនដែរ ។
ប៉ុន្តែអ្វីដែលគួរឱ្យចាប់អារម្មណ៍នាពេលថ្មីៗនេះ ស្រាប់តែតារាកំប្លែងល្បីឈ្មោះ វ៉ាន់ នីឡា បានបញ្ចេញរូបថតសម្ញែងសម្រស់នៅលើទឹកដីខេត្តសៀមរាបអង្គរវត្ត ដែលនាងបានរំលេចទ្បើងនៅពេលដើរទស្សនាប្រាង្គប្រាសាទនានាជាមួយក្រុមគ្រួសាររបស់នាង។
ការបង្ហោះរូបថតដ៏ទាក់ទាញរបស់តារាកំប្លែងស្រីវ័យក្មេង វ៉ាន់ នីឡា នៅលើបណ្តាញសង្គមហ្វេសប៊ុកនេះដែរ ក៏មានមហាជនអ្នកគាំទ្រជាច្រើនលើកសរសើរពីសម្រស់ដ៏ស្រស់សោភា និង ការថែរក្សាសុខភាពស្បែករបស់នាងដែរថា ស្រស់ស្អាត និង សម៉ដ្ឋរលោងគួរជាទីពេញចិត្តណាស់ ។ ហើយជាមួយគ្នានេះ ក៏មានប្រិយមិត្តបុរសៗខ្លះនិយាយបញ្ចើនាងថា តារាកំប្លែងស្រី វ៉ាន់ នីឡា ស្រស់ស្អាតឡើងខ្ញង់តែម្តង បើនរណាមិនបានឃើញនោះច្បាស់ជានឹកស្តាយក្រោយជាមិនខាន ។
Post a Comment