នាយព្រែក និងនាយពាក់មីចេញមុខបកស្រាយនឹងព័ត៍មានដែលចេញផ្សាយថា អ្នកទាំង ២ ហែកកេរ្តិ៍គ្នាខ្ទេចគ្មានសល់(មានវីដេអូ)
កម្មវិធីពេញចិត្តអត់ ដែលតែងបញ្ចាំងលើកញ្ចក់ទូរទស្សន៍ MYTV ជាកម្មវិធីរៀបចំឡើងដើម្បីនាំអារម្មណ៍ទស្សនិកជនឲ្យមានចិត្តសប្បាយរីករាយ។ ដូចកាលពីថ្ងៃអាទិត្យកន្លងទៅនេះ នាយព្រែក និងនាយពាក់មីបានចូលរួមជាភ្ញៀវកិត្តិយស បោះសម្ដីឌឺដងគ្នាលេងទៅវិញទៅមក នាំសំនើចពីអ្នកទស្សនាកងរំពង។ ស្រាប់តែពេលនោះបែរជាមានសារព័ត៍មានតាមបណ្ដាញសង្គម ចេញផ្សាយថា៖ តារាកំប្លែងទាំង២ ហែកកេរ្តិ៍គ្នាទៅវិញ ដែលបង្កឲ្យមានមតិមួួយចំនួនមានការភ័នច្រលំថា អ្នកទាំង ២មានទំនាស់ពាក្យសម្ដីនឹងគ្នា។
ទាក់ទងនឹងករណីនេះ កាលពីយប់មិញនេះ តារាទាំង ២ បានចេញវីដេអូ Live តាមបណ្ដាញ Facebook បកស្រាយថា ពួកខ្លួនគ្រាន់តែមានចេតនាលេងសម្ដីឌឺដងគ្នាដើម្បីបម្រើអារម្មណ៍អ្នកទស្សនា ពុំបានមានបំនងហែកកេរ្តិ៍ ឬឈ្លោះទាស់ទែងគ្នាឡើយ។ ហេតុនេះសូមបងប្អូនកុំមានការយល់ច្រលំ។ ក្នុងនោះផងដែរ អ្នកទាំង ២ ក៏បានបកស្រាយ រៀបរាប់ពីដំនើរជីវិតដ៏កម្សត់របស់ខ្លួនពីអតីតកាលផងដែរ។ ប្រសិនបើចង់ជ្រាបច្បាស់ សូមទស្សនាវីដេអូទាំងអស់គ្នា៖
Post a Comment