ធ្លាប់តែច្រៀងជាមួយភ្លេងខ្មែរ ឥឡូវ នីកូ ច្រៀង ជាមួយអ្នកលេងព្យាណូនៅជប៉ុន វិញម្ដងមើល៍, ពីរោះកម្រិតណា?
(ជប៉ុន)៖ តារាចម្រៀង ដែលទទួលបានការគាំទ្រច្រើន ពេញកណ្ដាប់ដៃ ពីសំណាក់យុវវ័យ លោក ណុប សម្បត្តិនីកូ ហៅ នីកូ ថ្មីៗនេះ លោកបានទៅបំពេញទស្សនកិច្ច នៅក្នុងប្រទេសជប៉ុន តាមរយៈក្រុមផលិតផលមួយ ដែលលោកបានថតស្ពតពាណិជកម្មឲ្យ មានឈ្មោះថា «ហ្គេតប៊ី» ដោយនេះជាការឃ្លាតមួយរយៈពេលខ្លី ពីអ្នកគាំទ្រនៅក្នុងប្រទេសកំណើតរបស់ខ្លួន។ អ្វីដែលជាការចាប់អារម្មណ៍ សម្រាប់អ្នកគាំទ្ររបស់លោក នីកូ គឺលោកបានបកស្រាយនូវចម្រៀងមួយបទ មានចំណងជើងថា «ស្រឡាញ់ខ្ញុំលាក់គេធ្វើអ្វី?» ជាមួយនឹងអ្នកលេងព្យាណូ ជាជនជាតិជប៉ុនម្នាក់ ខណៈដែលនេះជាលើកទី១ ព្រោះលោកធ្លាប់ច្រៀងតែជាមួយអ្នកភ្លេង ជាជនជាតិខ្មែរដូចគ្នា។
តារាចម្រៀងលោក នីកូ ត្រូវបានអ្នកគាំទ្រមើលឃើញថា បានបកស្រាយយ៉ាងពីរោះរណ្ដំ នូវបទចម្រៀងរបស់ខ្លួន ជាមួយនឹងអ្នកលេងភ្លេងជនជាតិជប៉ុន បើទោះបីជាកន្លងមក អ្នកទាំងពីរ មិនបានជួបគ្នាក្ដី។ បើសង្កេតមើលតាមចង្វាក់ភ្លេង គឺហាក់បីដូចជា អ្នកលេងភ្លេងឲ្យរូបលោក ស្គាល់ច្បាស់ និងធ្លាប់ស្ដាប់ ឬគាំទ្របទចម្រៀងមួយនេះ ទើបធ្វើឲ្យបទចម្រៀងបញ្ចប់ទៅ ក្រោមស្នូរទះដៃ ពីសំណាក់អ្នកស្ដាប់។
ចង់ដឹងថា បទ «ស្រឡាញ់បងលាក់គេធ្វើអី» របស់ នីកូ ច្រៀងជាមួយសំឡេងព្យាណូ របស់ជប៉ុនពីរោះដល់កម្រិតណា សូមទស្សនា វីដេអូ ទាំងអស់គ្នា៖
ប្រភព khmertalking.com
Post a Comment